គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្ដេចតេជោ ហ៊ុន សែន ៖ ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧ និង ផែនទីនោះផង កុំប្រើផែនទីចោរគូសដោយខ្លួនឯង ដើម្បីដីខ្មែរ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សម្ដេចតេជោ ហ៊ុន សែន ៖ ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧ និង ផែនទីនោះផង កុំប្រើផែនទីចោរគូសដោយខ្លួនឯង ដើម្បីដីខ្មែរ

 

សម្ដេចតេជោ ហ៊ុន សែន ៖ ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧ និង ផែនទីនោះផង កុំប្រើផែនទីចោរគូសដោយខ្លួនឯង ដើម្បីដីខ្មែរ

ចេញផ្សាយ ថ្ងៃទី 

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥--

ឆ្លើយតបជាមួយនិងការខមិនរបស់ក្រុមជ្រុលនិយមថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា៖ "ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧ និង ផែនទីនោះផង។កុំប្រើផែនទីចោរគូសដោយខ្លួនឯង ដើម្បីដីខ្មែរ"។

សម្ដេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ។ សម្តេចតេជោបញ្ជាក់ថា តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ សម្ដេចតេជោថ្លែងបន្តថា រឿងនេះយើងអាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុង មកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ សម្ដេចតេជោបានបន្ថែមថា ៖ «តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេ ទុកឱ្យឆ្ងល់។សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕

Previous Post Next Post