គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឆ្នាំ២០២៥នេះ កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ពង្រីកបាន២ភូមិបន្ថែមទៀត

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឆ្នាំ២០២៥នេះ កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ពង្រីកបាន២ភូមិបន្ថែមទៀត

 

ឆ្នាំ២០២៥នេះ កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ពង្រីកបាន២ភូមិបន្ថែមទៀត
ចេញផ្សាយ ថ្ងៃទី ក្នុងឆ្នាំ២០២៥នេះ កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃលំផាត់ បានពង្រីកចំនួន២ភូមិទៀត ដែលទាំងនេះគឺជាកម្មវិធីផលិតផលស្រូវគ្មានជាតិគីមី អភិរក្សព្រៃឈើ និងការពារសត្វព្រៃ។

បើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ថា គិតរហូតមកដល់នេះមានភូមិចំនួន០៦ (ដែលជាភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់) បាន និងកំពុងអនុវត្តកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ។ ភូមិទាំងនេះមានដូចជា ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីក្រោមការគាំទ្រពីអង្គការអុកស្វាមកម្ពុជា និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ គួរបញ្ជាក់ថាកម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃបានជួយកសិករឱ្យបង្កើនចំណូលតាមរយៈការលក់ស្រូវសរីរាង្គដែលមានតម្លៃខ្ពស់ជាងទីផ្សារ និងផលិតភាពស្រូវមានការកើនឡើងជារៀងរាល់ឆ្នាំ។

ក្រៅពីចំណូលកើនឡើងកសិករបាន និងកំពុងផលិតស្រូវដែលមាននិរន្តរភាព សុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកបរិភោគ។ លើសពីនេះកសិករក៏បានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដីផងដែរ៕ ដោយ៖ AKP ដេប៉ូ


Previous Post Next Post