លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែ មេសាឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែឧសភា
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែ មេសា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែ ឧសភា ព្រមទាំងផ្សព្វផ្សាយផែនការណ៍យុទ្ធសាស្រ្ត បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរបន្តទៀត ។ ក្នុងពិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកប្រធាន-អនុប្រធានផែន លោកនាយ-នាយរងការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកអធិការរងទទួលការងារសេនាធិការ និងលោកនាយផ្នែកការិយាល័យទាំង ៣០ លោកនាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ ទប់ស្កាត់បញ្ហាក្មេងទំនើង និងទប់ស្កាត់បញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ ។