ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ីង ប៊ុនហៀង មេទ័ពដ៏មានឥទ្ធិពលរបស់កម្ពុជា បានដឹកនាំកងទ័ព និង អាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ទីកន្លែងដែល ទាហានសៀមឈ្លានពាន
ការចល័តទ័ព និង អាវុធធន់ធ្ងន់ទាំងអស់នេះ មិនមែនដេីម្បីគំរាមកំហែងប្រទេសជិតខាងទេ ហើយក៏មិនចង់បង្ករសង្គ្រាមជាមួយប្រទេសជិតខាងដែរ ប៉ុន្តែ គឺដេីម្បីត្រៀមវាយបកសត្រូវឈ្លានពានក្នុងករណីដែលសត្រូវរំលោភបំពានលេីអធិបតេយ្យជាតិកម្ពុជា ។
តមប្រភពពីកម្លាំងជួរមុខ បានអោយដឹងនៅព្រឹកនេះថា កងទ័ព និង អាវុធធន់ធ្ងន់ទាំងអស់ បានទៅដល់គោលដៅរួចអស់ហេីយ នៅឡេីយរង់ចាំតែបទបទបញ្ជា ជាពិសេសរង់ចាំមេីលឥរិយាបថរបស់សត្រូវឈ្លានពានតែប៉ុណ្ណោះ ។សូមបញ្ជាក់ថា កាលព្រឹត្តិការណ៍ទាហានសៀមឈ្លានពានប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨-២០១១ កងទ័ពកម្ពុជាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពេលនោះ បានបង្ក្រាបទាហានឈ្លានពានសៀមអោយចាញ់យ៉ាងអាម៉ាស់ ទាំងសមរភូមិយោធា ទាំងច្បាប់អន្តរជាតិ ។
![]() |