ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសំរាប់ខែធ្នូ ឆ្នាំ២០២៤
រាជធានីភ្នំពេញ :នៅវេលាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសំរាប់ខែធ្នូ ឆ្នាំ២០២៤ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មានលោក ឧត្តមសេនីយ៍ តំណាងសេនាធិការដ្ឋាន តំណាងនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំង៧ ចំណុះនាយកដ្ឋាន។