ទីតាំងល្បែងសុីសងបាញ់អាប៉ោង១កន្លែងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ បើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានមិនបង្ក្រាប!!
ខេត្តកំពង់ធំ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង បាញ់អាប៉ោង១កន្លែងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកឃុត ណាត អធិការស្រុកសណ្ដាន់ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង បាញ់អាប៉ោង១មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។