គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
គ្រួសារជនរងគ្រោះស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៍មានជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វេីឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

គ្រួសារជនរងគ្រោះស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៍មានជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វេីឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់

 គ្រួសារជនរងគ្រោះស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៍មានជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វេីឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៍មាន លោក  ខៀវ កញ៉ារីទ្ធ   នៅថ្ងៃទី ៤ ខែកុម្ភៈនេះ បានទទួលសារពីក្រុមគ្រួសារជនរងគ្រោះស្នើសុំជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង២យប់ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ។


ខាងក្រោមនេះជាសារទាំងស្រុងពីក្រុមគ្រួសារជនរងគ្រោះ៖ »សូមគោរពជំរាបសួរ ឯកឧត្តម ខ្ញុំមានរឿងមួយចង់អោយឯកឧត្តមជួយផ្សាយ ប្អូនប្រុសរបស់ខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីធ្វើការត្រឡប់មកផ្ទះវិញ ថ្ងៃទី03/02/2023 ម៉ោង២យប់ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ នៅផ្លូវលេខ៦០៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីពេលកើតហេតុមកដល់ឥឡូវនៅតែមិទាន់មានបងៗអ្នកសារព័ត៌មានចុះផ្សាយទេ (ប្អូនប្រុសរបស់ខ្ញុំត្រូវបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ )សូមឯកឧត្តមមេត្តាជួយចុះផ្សាយផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋលោកបានឃើញរថយន្តបង្កជួយរាយការណ៍មកសមត្ថកិច្ចដើម្បីឆាប់រកយុត្តិធម៌អោយប្អូនខ្ញុំ»។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចខណ្ឌទួលគោក កំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក យកមកអនុវត្តច្បាប់ ៕

Previous Post Next Post