គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញសម្ពោធសមិទ្ធផលនានាវត្តឬស្សីទារ ឃុំព្រៃឃ្នេស ស្រុកមេសាង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញសម្ពោធសមិទ្ធផលនានាវត្តឬស្សីទារ ឃុំព្រៃឃ្នេស ស្រុកមេសាង

 ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញសម្ពោធសមិទ្ធផលនានាវត្តឬស្សីទារ ឃុំព្រៃឃ្នេស ស្រុកមេសាង

ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ ស៊ាង ឈុនហេង រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តឬស្សីទ្វារ ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ កត្តាសុខ សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួនប្រកបដោយភាពកក្តៅ។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ មាន  កុដិថ្ម ពីរជាន់ប្រក់ក្បឿង (ទំហំ ១២ ម x ១៨ ម) ផ្លូវបេតុងប្រវែង ១០៥ ម x ទទឹង ៨ ម , ក្លោងទ្វារចំនួន ១, បល្ល័ង្គតម្កល់ព្រះពុទ្ធរូប ៩ អង្គ (ទំហំ ៧ ម x ៧ ម) ព្រះពុទ្ធរូបថ្មភក់ ៤ អង្គ, សាវៈព្រះពុទ្ធ ៥ អង្គ, កញ្ចុះមហាលាភ (ទំហំ ១២ មx ៨ ម) ទិញដីពង្រីកទីធ្លាវត្តចំនួន ៧០០ ម៉ែត្រការ៉េ) អស់ទឹកប្រាក់ចំនួន(៨៧៥,០០០,០០០៛ ប្រាំបីរយចិតសិបប្រាំលានរៀល។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា៖ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំ កសាង របស់ ព្រះអង្គចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីចូលរួកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ ពាន់ ព្រះវស្សា។

ក្នុងនោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ គ្រប់អាយុ និងអស់ពលភាព ឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ ព្រមទាំងសហការី បានចូលបច្ច័យចំនួន៣៨,៩០០,០០០រៀល ប្រគេនដល់ព្រះចៅអធិការដើម្បីកសាងវត្ត និងជូន តាជីយាយជី ៥០ នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល, ជូនសិស្សកាយរិទ្ធិ ១០ នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល,ជូនយុវជនកាកបាទក្រហម ១០ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០ រៀល,និងជូនយុវជនស.ស.យ.ក ១០ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០ រៀលផងដែរ៕

Previous Post Next Post