គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសង{អាប៉ោង)ដ៏ធំប្រភេទការសុីណូបង្កបក្នុងកន្លែងលាងឡានដែលមានផ្លាកយីហោ(លាងឡានថ្មីជានិច្ច)អាជ្ញាធរខណ្ឌដូនពេញបានរក្សាភាពស្ងៀមស្ងាត់!!!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសង{អាប៉ោង)ដ៏ធំប្រភេទការសុីណូបង្កបក្នុងកន្លែងលាងឡានដែលមានផ្លាកយីហោ(លាងឡានថ្មីជានិច្ច)អាជ្ញាធរខណ្ឌដូនពេញបានរក្សាភាពស្ងៀមស្ងាត់!!!

 ទីតាំងល្បែងស៊ីសង{អាប៉ោង)ដ៏ធំប្រភេទការសុីណូបង្កបក្នុងកន្លែងលាងឡានដែលមានផ្លាកយីហោ(លាងឡានថ្មីជានិច្ច)អាជ្ញាធរខណ្ឌដូនពេញបានរក្សាភាពស្ងៀមស្ងាត់!!!

រាជធានីភ្នំពេញ: មានទីតាំងល្បែងស៊ីសង(អាប៉ោង)កំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលជ្រកក្រោមស្លាកយីហោ{លាងឡានថ្មីជានិច្ច}ស្ថិតក្នុង សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធាភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប ។តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងស៊ីសង អាប៉ោង មួយកន្លែងក្នុង សង្កាត់ស្រះចកខណ្ឌដូនពេញ ក្រោមផ្លាកយីហោឈ្មោះ{លាងឡានថ្មីជានិច្ច}ក្នុង រាជធានីភ្នំពេញ។

ហើយទីតាំងកន្លែងហ្នឹងបងប្អូនអ្នកសារព័ត៌មានយើងក៍ បានធ្លាប់រាយការណ៍ហើយ ទៅលោកអធិការខណ្ឌនិងអភិបាលខណ្ឌ ហើយ ចុះផ្សាយជាហូរហែណាស់មកដែរ ហើយអាជ្ញាធរមូលដ្ឋាន ក៍ធ្លាប់ចុះបង្ក្រាបណែនាំ ក៏ដូចធ្វើកិច្ចសន្យាដែរ តែហេតុអ្វីនៅតែបើកបានដដែល។

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។

ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែង(អាប៉ោង)និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ សង្កាត់ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។

ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។

អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ

Previous Post Next Post