ទីតាំងល្បែងជល់មាន់តាមអនឡាញ នៅឃុំតាប្រុក និងឃុំស្វាយទាប ស្រុកចំការលើ សង្ស័យមានភាគហ៊ុន របស់អាជ្ញាធរ និងសមត្ថកិច្ចស្រុកចំការលើ សូមលោកអ៊ុន ចាន់ដា សូមជួយចាត់វិធានការណ៌ផង???
កំពង់ចាម៖មហាជនបានសំណូមពរ ដល់លោកស្នងការខេត្តកំពង់ចាម និងលោកអ៊ុន ចាន់ដា ចៅហ្វាយខេត្តកំពង់ចាម សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអន នៅ ភូមិតាប៉ាង០២ ឃុំតាប្រុក និងភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមកំពុងតែលួចលាក់បង្កប់លេងល្បែងស៊ីសង មាន់ជល់តាមអនឡញ ខណះពេលដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកចំការលើ បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។ សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។មហានជននៅក្នុងឃុំតាប្រុក ស្រុកចំការលើ បានលើកឡើងថា មូលហេតុ ដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកចំការលើបានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យអាជ្ញាធរនិងសមត្ថកិច្វស្រុកចំការលើ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះនោះ