គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ធ្លាយរឿង! មេគយចល័តតំបន់២ បង្វែរគោលដៅឱ្យក្រុមឈ្មួញទៅបង់លុយនៅផ្ទះរបស់ខ្លួនតែម្ដង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ធ្លាយរឿង! មេគយចល័តតំបន់២ បង្វែរគោលដៅឱ្យក្រុមឈ្មួញទៅបង់លុយនៅផ្ទះរបស់ខ្លួនតែម្ដង

 ធ្លាយរឿង! មេគយចល័តតំបន់២ បង្វែរគោលដៅឱ្យក្រុមឈ្មួញទៅបង់លុយនៅផ្ទះរបស់ខ្លួនតែម្ដង

ព្រៃវែង៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញរត់ពន្ធទំនិញឆ្លងដែន ចេញចូលពីប្រទេសវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម បានបង្ហើបថា ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែងជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោកផ្ទាល់ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច។


ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ខៀវ សារឿន ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ ក្នុងសម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ គឺកំណត់យករហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះក្នុង១ជើងៗ ហើយការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទេ។
ជុំវិញករណីនេះដែរ ត្រូវបានលោក ខៀវ សារឿន បដិសេធចោល ដោយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោក ខៀវ សារឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនបានយកលុយពីអាជីវករទេ ហើយក៏ពុំមានករណីបង់លុយដល់ផ្ទះអ្វីដែរ។

ទោះជាយ៉ាងណាក៏ដោយរាល់ថ្ងៃនេះគេសង្កេតឃើញថាក្រុមឈ្មួញជាច្រើនអ្នកមានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗដូចជាគ្រឿងដែករឿងជ័រអីវ៉ាន់ចាប់ហួយបន្លែផ្លែឈើចេញពីវៀតណាមចូលមកកម្ពុជា ដោយកិច្ចពន្ធ និងបង់ពន្ធមិនគ្រប់តាមច្រកទ្វារព្រំដែននានាទាំងថ្ងៃទាំងយប់ ដឹកគ្មានឈប់ឈរជាហេតុធ្វើឲ្យសមត្ថកិច្ចជំនាញដេកចាំទទួលផលស្រាប់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូមិនបង្ក្រាបទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋជាដើម៕ប្រភពដើមរាំង

Previous Post Next Post