ថ្ងៃអាទិត្យ ១០ រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២
ខេត្តសៀមរាប៖ ឯកឧត្តម ធម្មាភិនន្ទបញ្ញាមហារង្សីមហាឧបាសកពុទ្ធសាសន៍នូបត្ថម្ភក៍ នួន នី ទីប្រឹក្សាសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី និងជា ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍