គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ១កន្លែង ទល់មុខនឹងអាគារ ឌឺព្រីតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែដំណើរការដោយរលួនគ្មានការរំខានដល់ សមត្ថកិច្ចឡើយ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ១កន្លែង ទល់មុខនឹងអាគារ ឌឺព្រីតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែដំណើរការដោយរលួនគ្មានការរំខានដល់ សមត្ថកិច្ចឡើយ

 ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ១កន្លែង ទល់មុខនឹងអាគារ ឌឺព្រីតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែដំណើរការដោយរលួនគ្មានការរំខានដល់ សមត្ថកិច្ចឡើយ

ភ្នំពេញ,, ថ្មីៗនេះ ក្រុមសាព័ត៌មានយើងជាច្រើនអង្គភាព បានចុះដល់ទីតាំង ឃើញថា ល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី ស្ថិតនៅ ផ្លូវ៧៨ ទល់មុខនឹងអាគារ ឌឺព្រីត ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  មានម្ចាស់ជាជនជាតិចិន កំពុងតែបើកលេងបង្វក់ក្មេងប្រុសស្រីយ៉ាងគក្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃមិនដែលឃើញ លោក យិន សាន អធិការខណ្ឌចំការមននឹង លោកកៀងលក្ស័ អភិបាលខណ្ឌចំការមន មិនចុះបង្ក្រាបឡើយ ប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយ បារម្ភភ័យខ្លាចចោរកម្មចោរលួច. ឆក់.ប្លន់.គាស់ផ្ទះនិងអំពើហិង្សារក្នុងគ្រួសារកើតមានគួរឲ្យកត់សម្គាល់ដោយសារដើមចមកើតចេញពីល្បែងសុីសងនិងគ្រឿងញៀននេះឯង ចំណែកលោក យិន សាន  អធិការខណ្ឌចំការមន  និង លោក លៀង ល័ក្ស អភិបាលខណ្ឌចំការមន  រក្សាភាពស្ងៀមស្ងាត់ បណ្ដែត បណ្ដោយដោយអោយ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងប្រមូលផ្តុំម ទៅដោយក្មេងទំនើងបង្កជាភ្លៀងផ្គរដល់ពលរដ្ឋ បែរជាលោកមិនបង្ក្រាប។

ពលរដ្ឋបន្តទៀតថា លោក យិន សានអធិការខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអនុវត្ត ដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។

អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Previous Post Next Post