លោក ស៊ាង ប៊ុនសុង សម្រេចលាឈប់ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា
លោក ស៊ាង ប៊ុនសុង បានសម្រេចលាឈប់ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។នេះបើយោងតាមលិខិត លាឈប់លោក ស៊ាង ប៊ុនសុង នៅថ្ងៃទី២២.១២.២០២២។
នៅក្នុងលិខិតលាឈប់នោះ លោក ស៊ាង ប៊ុនសុង បានបញ្ជាក់ថាៈមូលហេតុ ដែលខ្លួនសម្រេចលាឈប់ពីសមាគម គឺមកពីមានបញ្ហាសុខភាព។
ទោះជាយ៉ាងណាក្ដីៈថ្មីៗ នេះគេសង្កេតឃើញថាៈ លោក ស៊ាង ប៊ុនសុង ចាងហ្វាងគេហទំព័រ(សាន់ដេSD)។
តែងតែផ្សាយព័ត៌មាន ពាក់ព័ន្ធបទល្មើសល្បែងស៊ីសង តាមបណ្ដាកាស៊ីណូនានា ល្បែងអនឡាញ ជាពិសេស!។
គឺល្បែងអនឡាញ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលលោក ស៊ាង ប៊ុនសុង បានយករូបលោកអភិបាលខេត្តនិងលោកស្នងការខេត្ត មកប្រើនិងភ្ជាប់ខ្លឹមសារជាមួយល្បែង រហូតមានប្រតិកម្ម៕