គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បនល្បែងជល់មាន់តាមអនឡាញ នៅក្នុងទឹកដីសង្កាត់សាលាកំរើក សង្ស័យជាឆ្នាំងបាយ របស់លោកដា ចំរើននឹងលោក នួន ពុទ្ធារ៉ា???

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

បនល្បែងជល់មាន់តាមអនឡាញ នៅក្នុងទឹកដីសង្កាត់សាលាកំរើក សង្ស័យជាឆ្នាំងបាយ របស់លោកដា ចំរើននឹងលោក នួន ពុទ្ធារ៉ា???

 បនល្បែងជល់មាន់តាមអនឡាញ នៅក្នុងទឹកដីសង្កាត់សាលាកំរើក សង្ស័យជាឆ្នាំងបាយ របស់លោកដា ចំរើននឹងលោក នួន ពុទ្ធារ៉ា???

ក្រុងសៀមរាប៖បនល្បែងជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេគ្មានយីហោ ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបកំពុង បើកដំណើរការជាចំហរក្នុងនោះលោកដា ចំរើន អធិការ ក្រុងសៀមរាប នឹង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប  បានលើកឡើងថា មូលហេតុដែលលោកដា ចំរើន នឹង លោក នួន ពុទ្ធារ៉ាអភិបាល បានរក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោទៀតសោធន៌នោះ? សង្ស័យលោកដា ចំរើននឹងលោក នួន ពុទ្ធារ៉ា អាចនិងត្រូវថ្នាំសណ្តំ ឬបនល្បែងល្បែងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកដា ចំរើននឹងលោក នួន ពុទ្ធារ៉ា ទៀតផង ទើបបានជាលោកដា ចំរើននឹងលោក នួន ពុទ្ធារ៉ា  រក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលលោកតេង ចាន់ណាត  ស្នងការខេត្តសៀមរាប  និងលោកទៀ សីហា ចៅហ្វាយខេត្តសៀមរាបដែលតែងតែ ធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងខេត្តឧត្តសៀមរាប នាពេលកន្លងមកនេះ តើគាត់ហ៊ានបញ្ចេញកណ្តាប់ដៃដែក ដើម្បីបង្ក្រាបបនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញខាងលើនេះ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលឬទេ?។

អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Previous Post Next Post