គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឃាត់ក្រុមជនសង្ស័យ ០៤នាក់ បានបន្តបន្ទាប់ ករណីធ្វើសកម្មភាពឆក់ខ្សែ ក ស្រ្តីម្នាក់ នៅភ្នំពេញ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឃាត់ក្រុមជនសង្ស័យ ០៤នាក់ បានបន្តបន្ទាប់ ករណីធ្វើសកម្មភាពឆក់ខ្សែ ក ស្រ្តីម្នាក់ នៅភ្នំពេញ

 ឃាត់ក្រុមជនសង្ស័យ ០៤នាក់ បានបន្តបន្ទាប់  ករណីធ្វើសកម្មភាពឆក់ខ្សែ ក ស្រ្តីម្នាក់   នៅភ្នំពេញ

ភ្នំពេញ:  ករណីលួចមានស្ថានទម្ងន់ទោស ដោយក្រុមជនសង្ស័យ០៤នាក់ប្រព្រឹត្តិអំពើហិង្សា ឆក់យកខ្សែកស្រ្តីម្នាក់កំពុងជិះម៉ូតូ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៥និង៣០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបក្រុមជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចឃាត់បានជនសង្ស័យចំនួនពីរនាក់ ឈ្មោះ ខេន វិច្ឆិកា និងឈ្មោះ សន វាសនា បើកម៉ូតូម៉ាកប៊ីត ពណ៌ខៀវលាយស សេរី២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1H-1725 ។ ពេលសាកសួរ ជនសង្ស័យទាំងពីរនាក់នោះបានសារភាពថា «កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣និង៣០នាទី ពួកខ្លួន និងបក្ខពួក (មានឈ្មោះ ករុណា, ច្រាំង, រដ្ឋា ) បានធ្វើសកម្មភាព ឆក់យកខ្សែក ពីមនុស្សស្រីម្នាក់ កំពុងជិះម៉ូតូម៉ាកប៊ីត ពណ៌ខ្មៅ មិនចាំសេរី នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់រួចមក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ នាំយកមកសាកសួរបន្ត និងវេលាម៉ោងប្រហែល ១៦និង៤០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀម បូពា ហៅ ច្រាំង ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ នាំយកមកសាកសួរបន្ត ។

ឃាត់ជនសង្ស័យចំនួន០៤នាក់៖ ទី១-ឈ្មោះ ខេន វិច្ឆិកា ហៅ វិច្ឆិកា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី២-ឈ្មោះ សន វាសនា ហៅ ស្នា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)

។ ទី៣-ឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី៤-ឈ្មោះ រៀម បូពា ហៅ ច្រាំង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។

ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕


Previous Post Next Post