គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អភិបាលរងខេត្តស្វាយរៀងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ភូមិឃុំមានសុវត្ថិភាព

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

អភិបាលរងខេត្តស្វាយរៀងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ភូមិឃុំមានសុវត្ថិភាព

 អភិបាលរងខេត្តស្វាយរៀងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ភូមិឃុំមានសុវត្ថិភាព

ដោយមានការចាត់តាំងពីឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ នៅថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០២២​ ឯកឧត្តម​ ម៉ែន អេង​ អភិបាលរងខេត្តស្វាយរៀង​បានអញ្ជេីញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង


មានប្រសាសន៍ទៅកាន់ពិធីនេះ​ ក្នុងនាមឯកឧត្តមអភិបាលខេត្តបានលេីកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយនូវ ព័ត៌មានពិតតាមទិសស្លោក “កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត” ហើយការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវ ស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើងនោះឡើយ។

ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងដែបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង។

ទន្នឹមនឹងនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ «ពាក្យគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ក្នុងនោះវិស័យសារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។

លោកកែវ ចាន់លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងក៏បានជំរុញដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់ តាមទិស្លោក”ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន”ហើយជៀសវាងការផ្សព្វផ្សាយព័ត៌មានបែបញុះញង់បង្ករវឹកវរដ៏សន្តិសុខសង្គម ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្រង់ប្រភពឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកជាការបាន។

ជាមួយគ្នានេះលោកកែវ ចាន់លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ឯកឧត្តម​ ម៉ែន អេងអភិបាលរងខេត្តស្វាយរៀង ក្រោមការចាត់តាំងរបស់ឯកឧត្តមអភិបាលខេត្ត​ដែលបានជួបសំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗផងដែរ៕







Previous Post Next Post