គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងឆ្នោតវៀតណាម ស៊ីសងខុសច្បាប់កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាបងៗសមត្ថកិច្ច ដែលគ្រប់គ្រងក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់សម្ងំស្ងៀម ដូចចោរលួចសេះ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងឆ្នោតវៀតណាម ស៊ីសងខុសច្បាប់កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាបងៗសមត្ថកិច្ច ដែលគ្រប់គ្រងក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់សម្ងំស្ងៀម ដូចចោរលួចសេះ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។

 ទីតាំងល្បែងឆ្នោតវៀតណាម ស៊ីសងខុសច្បាប់កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាបងៗសមត្ថកិច្ច ដែលគ្រប់គ្រងក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់សម្ងំស្ងៀម ដូចចោរលួចសេះ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។

ជាក់ស្តែង នៅចំណុចផ្លូវ លំ ក្នុងផ្ទះឡូ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានទីតាំងបនល្បែងឆ្នោតវៀតណាម P99 ស៊ីសងខុសច្បាប់ ដ៏ធំ កំពុងតែបើកដំណើរការ ដោយចំហរ និងមិនមានការភិតភ័យ ពីកម្លាំងសមត្ថកិច្ចបន្តិចសោះឡើយ នេះហាក់ដូចជាខ្លាំងដៃសម្បើមណាស់។

មហាជនជាច្រើន បានសម្តែងការ ងឿងឆ្ងល់ យ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសង ខុសច្បាប់ខាងលើ បានបើកលេង ដោយចំហរ បែរជាគ្មានការបង្ក្រាប ទប់ស្កាត់ ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន។

 ពាក់ព័ន្ធទៅនឹង អាជីវកម្ម ល្មើសច្បាប់ខាងលើនេះ មហាជនជាច្រើនរង់ចាំមើលលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងកាន់តំណែងថ្មោងថ្មី ហ៊ានបង្ក្រាបទប់ស្កាត់ដែលឬយ៉ាងណា។

មហាជនជាច្រើន កំពុងតែរង់ចាំមើលចំណាត់ការរបស់លោក អភិបាលខណ្ឌ ដែលឡើងកាន់តំណែងថ្មី ចេញស្នាដៃដោយវិធីសាស្ត្របែបណា..!

ចំណែកឯលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនដឹងថាលោកមានវិធានការទប់ស្កាត់បែបណានោះទេ បើបទល្មើសរីករាលដាលដូចផ្សិតបែបនេះ និងបើកលេងដោយ គគ្រឹកគគ្រេង ចេញចូលយ៉ាងសស្រាក់សស្រាំ ហើយមានពេលខ្លះ កន្លែងខ្លះ លេងល្បែងភ្នាល់ចាញ់ គ្មានលុយសង រហូតឈានដល់ទាញដំបងដេញវ៉ៃគ្នាផ្អើលភូមិក៏មាន។

ប្រជាពលរដ្ឋជាច្រើន ទាំងក្នុងនិងក្រៅមូលដ្ឋាន លើដៃសំពះសុំអំពាវនាវស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចេញបទបញ្ជាដល់មន្ត្រីថ្នាក់ក្រោម ឲ្យចុះបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន៕

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម

មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។


*មេបនល្បែងស៊ីសង ផ្អែកតាម

មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាកងារស៊ីសង។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕


ក្រុមការងារអ្នកសារព័ត៌មានយើងព្រុំសុជា រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕


Previous Post Next Post