គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនៅឃុំថ្មពូន ស្រុកព្រៃឈរ បើកលេងដោយសេរីខណ:សមត្ថកិច្ចសម្ងំស្ងៀមស្ងាត់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនៅឃុំថ្មពូន ស្រុកព្រៃឈរ បើកលេងដោយសេរីខណ:សមត្ថកិច្ចសម្ងំស្ងៀមស្ងាត់

÷ថ្ងៃចេញផ្សាយៈ 11, 07,2022 ខេត្តកំពង់ចាម ៖ សង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងដែលព័ត៌មានយើងទទួលបាន នៅចំណុចចំការចេក ចូលតាមផ្លូវផ្សារបុតខ្នុរ ចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈរជាប់ ព្រំប្រទល់ជាប់នឹងស្រុកចំការលើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវគ្នាអស់ហើយទើបមិនបង្ក្រាប។ បើតាមសេចក្តីរាយការណ៍បានប្រាប់ មកអ្នកសារព័ត៌មាន យើងអោយដឹងថា៖ ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ (អ្នកឆ្លងខេត្តក៏មាន)ព្រោះល្បីកន្លែងនេះមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាប។ ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់លោកអធិការស្រុកព្រៃឈរមេត្តាចុះត្រួតពិនិត្យផង ដើម្បីមានវិធានការចុះបង្ក្រាប លប់បំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន ដើម្បី តាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ អនុវត្តន៍។ ក្រុមការងារអ្នកសារព័ត៌មានយើងព្រុំសុជា ហតញូស៍ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕ ទូរសព្ទទំនាក់ទំនង=0968374154
Previous Post Next Post