(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង ០៣មណ្ឌល នៅក្នងមូលដ្ឋានខណ្ឌចំការមន រួមមានៈ មណ្ឌលវិទ្យាល័យទួលទំពូង, មណ្ឌលវិទ្យាល័យបឹងត្របែក និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើនេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺ ថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១។